១២ ឃ្លា សម្រាប់ផ្តល់ដំបូន្មានរបស់ភរិយាប្រធានាធិបតីចិន Peng Liyuan

១២ ឃ្លា សម្រាប់ផ្តល់ដំបូន្មានរបស់ភរិយាប្រធានាធិបតីចិន Peng Liyuan

Size
Price:

Read more

ភរិយា ប្រធានាធិបតី ចិន ស៊ី ជីងពីង គឺលោក ស្រី ផឹង លីយួន (Peng Liyuan) ធ្លាប់ បាន បង្ហាញ ពី ការ យល់ ឃើញ ចំពោះ តារាង ពិន្ទុ សិក្សា របស់ កូន ហើយ គំនិត នេះ ក៏ បាន បង្ក ការ ចាប់ អារម្មណ៍ នៅ ទូទាំង វិស័យ អប់រំ ក្នុង ប្រទេស ចិន។

សម្រាប់ លោក ស្រី ពិន្ទុ ប្រឡង របស់ កូន មិន បាន មាន សារ សំខាន់ ស្មើ នឹង ការ បង្រៀន ឲ្យ កូន ក្លាយ ជា មនុស្ស ល្អ ក្នុង សង្គម នោះ ឡើយ។ ដូច្នេះ ហើយ ការ បន្សល់ ទុក ទ្រព្យ សម្បត្តិ មហាសាល ឲ្យ កូន ចៅ គឺ មិន ស្មើ ឡើយ នឹង ការ ផ្ដល់ គតិ ល្អ ៗ ដែល ជា ប្រយោជន៍ ក្នុង ការ ដំណើរ ជីវិត របស់ គេ ដូច ខាង ក្រោម នេះ៖


១) កូន សម្លាញ់… កូន ត្រូវ រៀន ធ្វើ ម្ហូប អាហារ។ នេះ មិន មែន ដើម្បី យក ទៅ ប្រណិប័តន៍ អ្នក ណា ឡើយ ប៉ុន្តែ នៅ ពេល ដែល មនុស្ស ដែល ស្រឡាញ់ កូន មិន នៅ កូន អាច រស់ នៅ មើល ថែ ខ្លួន ឯង បាន (រស់ បាន ដោយ ខ្លួន ឯង)។

២) កូន សម្លាញ់… កូន ត្រូវ ចេះ បើក បរ ។ នេះ មិន ពាក់ព័ន្ធ នឹង តំណែង តួ នាទី អ្វី នោះ ទេ ព្រោះ បើ កូន បើក ឡាន ខ្លួន ឯង បាន កូន នឹង អាច ទៅ គ្រប់ កន្លែង ដែល កូន ចង់ ទៅ បាន គ្រប់ ពេល គ្រប់ វេលា ដោយ មិន ចាំ បាច់ សុំ អង្វរ អ្នក ណា ( មាន ឯករាជ្យ សិទ្ធិ សេរី)

៣) កូន សម្លាញ់… កូន ត្រូវ ចូល រៀន មហាវិទ្យាល័យ និង ត្រូវ ជា មហាវិទ្យាល័យ ដែល មាន គុណភាព។ នេះ មិនមែន រៀន ដើម្បី យក ក្រេឌីត នោះ ទេ ប៉ុន្តែ ក្នុង មួយ ជីវិត មនុស្ស យើង ត្រូវ ឆ្លង កាត់ ការ សិក្សា នៅ មហាវិទ្យាល័យ ឲ្យ បាន ៣ ទៅ ៤ ឆ្នាំ ដែល ជា ជីវិត ដែល គ្មាន លក្ខខណ្ឌ តវ៉ា និង ជា ជីវិត ដែល បាន ទទួល ការ អប់រំ ឲ្យ មាន សតិ បញ្ញា ការ គិត និង ប្រើ ហេតុផល (នៅ ពេល ចូល ប្រឡូក ចូល ក្នុង សង្គម វា ក៏ ប្រៀបដូច ជា បាន ស្គាល់ ពី ជីវិត ពិត)

៤) កូន សម្លាញ់… កូន ដឹង ទេ ថា កូន ទុក ដាន ជើង បាន ឆ្ងាយ ប៉ុណ្ណា ចិត្ត គំនិត របស់ កូន នឹង ទូលំទូលាយ ប៉ុន នោះ។ នៅ ពេល មាន ចិត្ត ទូលំទូលាយ ហើយ ទើប កូន មាន ក្ដី សុខ ហើយ បើ ដើរ មិន បាន ឆ្ងាយ ទេ គឺ ត្រូវ ឲ្យ សៀវភៅ នាំ កូន ទៅ ( ពង្រីក ទស្សនវិស័យ របស់ ខ្លួន ឯង ដោយ ពឹង ផ្អែក លើ ចំណេះដឹង)

៥) កូន សម្លាញ់… បើ លោក នេះ នៅ សល់ តែ ទឹក ពីរ ពែង កូន ត្រូវ ទុក មួយ ពែង ផឹក ចំណែក មួយ ពែង ទៀត គឺ ត្រូវ ទុក ប្រើ សម្អាត ផ្ទៃ មុខ និង ខោ អាវ ក្នុង របស់ កូន (ការ មើល ឃើញ តម្លៃ ខ្លួន ឯង មិន ពាក់ព័ន្ធ នឹងការ មាន ឬ ក្រ នោះ ទេ)

៦) កូន សម្លាញ់… បើ មេឃ រលំ ធ្លាក់ មក កូន កុំ បាច់ យំ ស្រែក និង មិន បាច់ ថ្ងូរ រអ៊ូ ថា យ៉ាង ណា នោះ ទេ ព្រោះ វា នឹង ធ្វើ ឲ្យ មនុស្ស ដែល ស្រឡាញ់ កូន កាន់ តែ ឈឺ ចាប់ ចំណែក មនុស្ស ដែល ស្អប់ កូន កាន់ តែ បាន ចិត្ត (ព្រម ទទួល ជតា កម្ម យ៉ាង ស្ងប់ មនុស្ស ដែល យើង ស្រឡាញ់ នឹង មាន ក្ដី សុខ)

៧) កូន សម្លាញ់… ទោះ បី ហូប បាយ ជាមួយ ទឹក ស៊ីអ៊ីវ ក៏ ត្រូវ ជូត តុ ក្រាល កម្រាល ឲ្យ បាន ស្អាត ហើយ អង្គុយ ហូប ឲ្យ មាន របៀបរៀបរយ។ រស់ នៅ តាម បែប ធម្មតា ៗ ប៉ុន្តែ រក្សា ឲ្យ បាន ភាព ថ្លៃថ្នូរ សមរម្យ (ឥរិយា មារយាទ និង ស្ថានភាព មិន មែន ជា រឿង ពាក់ព័ន្ធ គ្នា នោះ ទេ)។

៨) កូន សម្លាញ់… នៅ ពេល កូន ទៅ កន្លែង ឆ្ងាយ ៗ ត្រូវ ចាំ ទុក ថា ក្រៅ ពី ត្រូវ យក កាមេរ៉ា ថត រូប ទៅ ជាមួយ គឺ ត្រូវ យក ប៊ិច និង ក្រដាស ទៅ ផង ព្រោះ ទេសភាព អាច ដូច គ្នា ប៉ុន្តែ អារម្មណ៍ ដែល មើល ទេសភាព នោះ មិន ប្រាកដ ថា អាច ត្រលប់ មក បាន ដូច ដើម វិញ នោះ ទេ។ Xu Xia Ke អាច ក្លាយ ជា ភូមិវិទូ ដ៏ ល្បី នៅ ប្រទេស ចិន មិន មែន ដោយ សារ គាត់ បាន ធ្វើ ដំណើរ ច្រើន បំផុត នោះ ទេ ប៉ុន្តែ ដោយ សារ គាត់ បាន កត់ត្រា រឿងរ៉ាវ និង បទ ពិសោធន៍ យ៉ាង ល្អិតល្អន់ ពី ការ ធ្វើ ដំណើរ របស់ គាត់ ដើម្បី បន្សល់ ទុក ឲ្យ ក្មេង ៗ ជំនាន់ ក្រោយ។

៩) កូន សម្លាញ់… កូន ត្រូវ មាន ផ្ទះ មួយ របស់ ខ្លួន ឯង ទោះ បី ត្រឹម តែ ៥ម៉ែត្រ បួន ជ្រុង ក៏ ដោយ ព្រោះ នៅ ពេល កូន ឈ្លោះ គ្នា ជាមួយ មនុស្ស ដែល កូន ស្រឡាញ់ ដល់ បែកបាក់ ក៏ មិន ដល់ ថ្នាក់ ត្រូវ រក កន្លែង ដេក មិន បាន។ អ្វី ដែល សំខាន់ ជាង នេះ ទៅ ទៀត គឺ នៅ ពេល ដែល កូន មាន ចិត្ត ក្ដៅ នោះ ក៏ មាន កន្លែង ដែល អាច ធ្វើ ឲ្យ កូន ចិត្ត ត្រជាក់ វិញ បាន នៅ ទី នោះ (ឧបនិស្ស័យ បែប ឯករាជ្យ)

១០) កូន សម្លាញ់… ពេល នៅ ក្មេង ត្រូវ មាន ចំណេះដឹង នៅ ពេល ធំ ឡើង ត្រូវ មាន បទពិសោធន៍ ទើប កូន មាន ជីវិត ដែល រីក ចម្រើន យ៉ាង មាន គុណភាព (អាន បទពិសោធន៍ របស់ អ្នក ដទៃ និង ស្វែង រក បទពិសោធន៍ សម្រាប់ ខ្លួន ឯង)

១១) កូន សម្លាញ់… មិន ថា ពេល ណា ក៏ ដោយ គឺ ត្រូវ ធ្វើ ជា មនុស្ស ដែល មាន មេត្តា។ ត្រូវ ចាំ ទុក ថា ការ មាន សន្ដាន ចិត្ត ល្អ នឹង ធ្វើ ឲ្យ កូន ជា ក្លាយ ជា មនុស្ស ដែល ទទួល បាន ការ ឃុំគ្រង មើល ថែ ល្អ បំផុត ពី អ្នក ផង និង វត្ថុ សក្ដិសិទ្ធ ទាំង ឡាយ (ការ ឃុំ គ្រង មើល ថែ នេះ មិន មែន ដោយ ភាព មាន បាន និង អំណាច នោះ ទេ គឺ ធ្វើ ល្អ យើង នឹង បាន អ្វី ល្អ មក វិញ)

១២) កូន សម្លាញ់… ស្នាម ញញឹម ភាព ស្រស់ ស្អាត និង ភាព ជឿជាក់ នេះ ហើយ គឺ ជា ទ្រព្យ ជាប់ ខ្លួន កូន ៕

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kanha.sabay

0 Reviews

12345

Contact form

Name

Email *

Message *